យ៉ាកុបនិយាយនឹងគាត់ថា៖ “លោកម្ចាស់នៃខ្ញុំដឹងហើយថា ពួកកូនក្មេងខ្សោយ ហើយហ្វូងចៀម និងហ្វូងគោដែលបំបៅកូនក៏នៅជាមួយខ្ញុំដែរ ប្រសិនបើបង្ខំពួកវាខ្លាំងពេកតែមួយថ្ងៃ ហ្វូងសត្វទាំងអស់នឹងងាប់។
ទំនុកតម្កើង 78:71 - ព្រះគម្ពីរខ្មែរសាកល គឺយកគាត់ចេញពីការមើលថែមេចៀមបំបៅកូន ឲ្យឃ្វាលយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ និងអ៊ីស្រាអែលជាមរតករបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយកលោក ចេញពីការឃ្វាលមេចៀមដែលមានកូន ឲ្យធ្វើជាគង្វាលដល់ពួកយ៉ាកុប ជាប្រជារាស្ត្រព្រះអង្គ គឺពួកអ៊ីស្រាអែលដែលជាមត៌ករបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់លោកយ៉ាកុប គឺជនជាតិអ៊ីស្រាអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូន ដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់ គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ អាល់គីតាប ទ្រង់បានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់យ៉ាកកូប គឺជនជាតិអ៊ីស្រអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់។ |
យ៉ាកុបនិយាយនឹងគាត់ថា៖ “លោកម្ចាស់នៃខ្ញុំដឹងហើយថា ពួកកូនក្មេងខ្សោយ ហើយហ្វូងចៀម និងហ្វូងគោដែលបំបៅកូនក៏នៅជាមួយខ្ញុំដែរ ប្រសិនបើបង្ខំពួកវាខ្លាំងពេកតែមួយថ្ងៃ ហ្វូងសត្វទាំងអស់នឹងងាប់។
សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មរតករបស់ព្រះអង្គផង សូមឃ្វាលពួកគេ ហើយបីត្រកងពួកគេជារៀងរហូតតទៅ៕
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
‘បេថ្លេហិមក្នុងដែនដីរបស់យូដាអើយ! អ្នកមិនតូចជាងគេក្នុងបណ្ដាចៅហ្វាយនៃយូដាសោះឡើយ ដ្បិតនឹងមានអ្នកដឹកនាំម្នាក់ចេញមកពីអ្នក លោកនឹងឃ្វាលអ៊ីស្រាអែលប្រជារាស្ត្ររបស់យើង’”។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្នុងចំណោមអ្នករាល់គ្នា ទាំងយកចិត្តទុកដាក់ស្របតាមបំណងព្រះហឫទ័យរបស់ព្រះ មិនមែនដោយត្រូវគេបង្ខំទេ គឺដោយស្ម័គ្រចិត្តវិញ ហើយក៏មិនមែនដោយលោភចង់បានកម្រៃទុច្ចរិតដែរ គឺដោយចិត្តឆេះឆួលវិញ