ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 77:6 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​នឹកឃើញ​ចម្រៀង​របស់ទូលបង្គំ​នៅ​ពេលយប់ ទូលបង្គំ​សញ្ជឹងគិត​ក្នុងចិត្ត ហើយ​វិញ្ញាណ​របស់ទូលបង្គំ​ស្វែងយល់​ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​នឹក​ឃើញ​ទំនុក ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ ទូល‌បង្គំសញ្ជឹង​គិត​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំ ក៏ស្វះ​ស្វែង​រក​ចម្លើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​រិះគិត​ដដែលៗ ពេញ​មួយ​យប់ ទូលបង្គំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ស្វែង​យល់​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ នោះ​ទូលបង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូលបង្គំ ក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​រិះ‌គិត​ដដែលៗ ពេញ​មួយ​យប់ ខ្ញុំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ស្វែង​យល់​ថា

សូមមើលជំពូក



ទំនុកតម្កើង 77:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ ចិត្ត​របស់ទូលបង្គំ​តក់ស្លុត​នៅក្នុង​ទូលបង្គំ​។


ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប​; ពេល​នៅលើ​គ្រែ ចូរ​សញ្ជឹងគិត​ក្នុង​ចិត្ត​របស់ខ្លួន ហើយ​នៅស្ងៀម​ចុះ​។ សេឡា


នៅ​ពេលថ្ងៃ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់ឲ្យមាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​; នៅ​ពេលយប់ ចម្រៀង​របស់ព្រះអង្គ​នៅជាមួយ​ទូលបង្គំ ជា​សេចក្ដីអធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូលបង្គំ​។


ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា​៖ “មើល៍! ខ្ញុំ​បាន​បង្កើន និង​ចម្រើន​ប្រាជ្ញា លើស​អស់អ្នក​ដែល​គ្រប់គ្រង​យេរូសាឡិម​មុន​ខ្ញុំ​ទៅទៀត ហើយ​ចិត្ត​ខ្ញុំ​ក៏​បាន​យល់ដឹង​យ៉ាងច្បាស់​នូវ​ប្រាជ្ញា និង​ចំណេះដឹង​ដែរ”។


លុះ​ប្រហែលជា​កណ្ដាលអធ្រាត្រ ប៉ូល និង​ស៊ីឡាស​កំពុង​អធិស្ឋាន ទាំង​ច្រៀងសរសើរតម្កើង​ព្រះ ហើយ​ពួក​អ្នកទោស​ក៏​កំពុង​ស្ដាប់​ពួកគេ​ដែរ​។