សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ទំនុកតម្កើង 77:15 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រោសលោះប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះពាហុ គឺកូនចៅរបស់យ៉ាកុប និងយ៉ូសែប។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះពាហុរបស់ព្រះអង្គ គឺកូនចៅលោកយ៉ាកុប និងលោកយ៉ូសែប។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រើឫទ្ធិបារមី លោះប្រជារាស្ត្ររបស់ព្រះអង្គ គឺព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយ៉ូសែប។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច ដោយព្រះហស្តរបស់ទ្រង់ គឺជាពួកកូនចៅយ៉ាកុប នឹងយ៉ូសែបផង។ –បង្អង់ អាល់គីតាប ទ្រង់បានប្រើអំណាច លោះប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់បានរំដោះពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់យូសុះ។ - សម្រាក |
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
សូមនឹកចាំសហគមន៍របស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណ ជាកុលសម្ព័ន្ធដែលព្រះអង្គបានប្រោសលោះមកធ្វើជាមរតករបស់ព្រះអង្គ; សូមនឹកចាំភ្នំស៊ីយ៉ូនដែលព្រះអង្គគង់នៅផង។
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
គឺយ៉ាងនេះឯងដែលដានីយ៉ែលនេះបានចម្រើនឡើងនៅក្នុងរជ្ជកាលរបស់ដារីយុស និងក្នុងរជ្ជកាលរបស់ស៊ីរូសជនជាតិពើស៊ី៕