ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ
ទំនុកតម្កើង 74:20 - ព្រះគម្ពីរខ្មែរសាកល សូមយកចិត្តទុកដាក់នឹងសម្ពន្ធមេត្រីផង ដ្បិតទីងងឹតនៃផែនដីបានពោរពេញទៅដោយលំនៅនៃសេចក្ដីឃោរឃៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមយោគយល់ដល់សេចក្ដីសញ្ញារបស់ព្រះអង្គ ដ្បិតអស់ទាំងទីងងឹតនៅផែនដី មានពេញដោយលំនៅនៃអំពើឃោរឃៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គ បានចងជាមួយយើងខ្ញុំ! ដ្បិតជនរងគ្រោះដោយសារអំពើឃោរឃៅ នាំគ្នារត់ពួនសព្វទីកន្លែងក្នុងទឹកដីនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់យល់ដល់សេចក្ដីសញ្ញា ដ្បិតអស់ទាំងទីងងឹតនៅផែនដី បានពេញដោយទីអាស្រ័យនៃសេចក្ដីច្រឡោតហើយ អាល់គីតាប សូមនឹកដល់សម្ពន្ធមេត្រីដែលទ្រង់ បានចងជាមួយយើងខ្ញុំ! ដ្បិតជនរងគ្រោះដោយសារអំពើឃោរឃៅ នាំគ្នារត់ពួនសព្វទីកន្លែងក្នុងទឹកដីនេះ។ |
ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ
ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ព្រះយេហូវ៉ាអើយ សូមដឹកនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គដោយព្រោះពួកសត្រូវរបស់ទូលបង្គំផង សូមតម្រង់ផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង!
យើងនឹងរក្សាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងចំពោះគាត់ជារៀងរហូត ហើយសម្ពន្ធមេត្រីរបស់យើងនឹងនៅស្ថិតស្ថេរសម្រាប់គាត់។
ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។
ព្រះអម្ចាស់មានបន្ទូលទៀតថា នេះជាសម្ពន្ធមេត្រីដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយពីថ្ងៃទាំងនោះ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតរបស់ពួកគេ ហើយចារឹកក្នុងចិត្តរបស់ពួកគេ រួចយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។