គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។
ទំនុកតម្កើង 73:11 - ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “តើព្រះដឹងដូចម្ដេច? តើព្រះដ៏ខ្ពស់បំផុតមានចំណេះដឹងឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ អាល់គីតាប គេពោលថា អុលឡោះពុំជ្រាបអ្វីទាំងអស់ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! |
គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។
មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។
ពួកគេតម្រង់មាត់របស់ខ្លួនទាស់នឹងផ្ទៃមេឃ ហើយអណ្ដាតរបស់ពួកគេដើរពើងទ្រូងពេញផែនដី។