ទំនុកតម្កើង 72:7 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃរបស់ទ្រង់ មនុស្សសុចរិតនឹងលូតលាស់ ហើយមានសេចក្ដីសុខសាន្តដ៏លើសលប់ រហូតដល់លែងមានព្រះចន្ទទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងគ្រារបស់ព្រះរាជា សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ហើយសូមឲ្យសេចក្ដីសុខសាន្តមានជាបរិបូរ ដរាបទាល់តែលែងមានព្រះចន្ទ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងគ្រាព្រះរាជបុត្រា នោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង ហើយនឹងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។ អាល់គីតាប សូមឲ្យសេចក្ដីសុចរិតរីកចំរើនឡើង ក្នុងរជ្ជកាលរបស់ស្តេច ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។ |
ព្រះអង្គនឹងជំនុំជម្រះរវាងប្រជាជាតិទាំងនោះ ហើយសម្រេចសេចក្ដីឲ្យជាតិសាសន៍ជាច្រើន នោះពួកគេនឹងដំដាវរបស់ខ្លួនជាផាលនង្គ័ល ក៏នឹងដំលំពែងរបស់ខ្លួនជាកណ្ដៀវវិញ។ ប្រជាជាតិមួយនឹងមិនលើកដាវទាស់នឹងប្រជាជាតិមួយទៀតឡើយ ក៏មិនរៀនធ្វើសឹកសង្គ្រាមទៀតដែរ។
ចូរក្រោកឡើង! ចូរភ្លឺឡើង! ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានរះឡើងមកលើអ្នកហើយ។
អ្នកតូចបំផុតនឹងត្រឡប់ជាអម្បូរមួយ អ្នកតូចតាចជាងគេនឹងត្រឡប់ជាប្រជាជាតិខ្លាំងពូកែ។ គឺយើងហ្នឹងហើយជាយេហូវ៉ា យើងនឹងពន្លឿនការនេះក្នុងពេលកំណត់របស់វា៕
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
យើងនឹងកាត់រទេះចម្បាំងចេញពីអេប្រាអិម ក៏នឹងកាត់សេះចម្បាំងចេញពីយេរូសាឡិម រីឯធ្នូចម្បាំងនឹងត្រូវបានកាត់ចេញដែរ។ ព្រះអង្គនឹងប្រកាសសេចក្ដីសុខសាន្តដល់ប្រជាជាតិនានា ហើយអំណាចរបស់ព្រះអង្គ គឺចាប់ពីសមុទ្រម្ខាងរហូតដល់សមុទ្រម្ខាងទៀត និងចាប់ពីទន្លេធំរហូតដល់ចុងបំផុតនៃផែនដី។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
ព្រះអង្គនឹងសោយរាជ្យលើពូជពង្សរបស់យ៉ាកុបជារៀងរហូត ហើយអាណាចក្ររបស់ព្រះអង្គនឹងគ្មានទីបញ្ចប់ឡើយ”។
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
ពេលនោះ ហ្វូងមនុស្សដែលបានជឿមានចិត្តគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់អះអាងថា អ្វីៗដែលខ្លួនមានជារបស់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេដាក់អ្វីៗទាំងអស់ជារបស់រួម។