ផ្ទៃមេឃនឹងប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ដោយព្រោះព្រះផ្ទាល់ជាចៅក្រម។ សេឡា
ទំនុកតម្កើង 7:11 - ព្រះគម្ពីរខ្មែរសាកល ព្រះជាចៅក្រមដ៏សុចរិតយុត្តិធម៌ គឺជាព្រះដែលព្រះពិរោធនឹងមនុស្សអាក្រក់ជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជាចៅក្រមសុចរិត ហើយជាព្រះដែលខ្ញាល់ នឹងមនុស្សទុច្ចរិតរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត ព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់ ជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ជាចៅក្រមសុចរិត អើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ អាល់គីតាប អុលឡោះជាចៅក្រមដ៏សុចរិត ទ្រង់តែងតែប្រឆាំងនឹងអំពើអាក្រក់ ជារៀងរាល់ថ្ងៃ។ |
ផ្ទៃមេឃនឹងប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ដោយព្រោះព្រះផ្ទាល់ជាចៅក្រម។ សេឡា
សូមព្រះយេហូវ៉ាជំនុំជម្រះបណ្ដាជនផង; ព្រះយេហូវ៉ាអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទូលបង្គំ និងតាមសេចក្ដីគ្រប់លក្ខណ៍ដែលស្ថិតនៅក្នុងទូលបង្គំផង!
ជាការពិត ការកាត់ក្ដីនឹងត្រឡប់ទៅជាយុត្តិធម៌វិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមសេចក្ដីយុត្តិធម៌។