Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:11 - អាល់គីតាប

11 អុលឡោះ​ជា​ចៅ‌ក្រម​ដ៏​សុចរិត ទ្រង់​តែងតែ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះ​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌ គឺជា​ព្រះ​ដែល​ព្រះពិរោធ​នឹងមនុស្សអាក្រក់​ជា​រៀងរាល់ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​ជា​ចៅ‌ក្រម​សុចរិត ហើយ​ជា​ព្រះ​ដែល​ខ្ញាល់ នឹង​មនុស្ស​ទុច្ចរិត​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត ព្រះអង្គ​តែងតែ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌ទ្រង់​ជា​ចៅ‌ក្រម​សុចរិត អើ ទ្រង់​ជា​ព្រះ​ដែល​មាន​សេចក្ដី​ខ្ញាល់ ចំពោះ​មនុស្ស​អាក្រក់​រាល់​តែ​ថ្ងៃ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ទ្រង់ ដ្បិត​អុលឡោះ​ផ្ទាល់​ជា​ចៅ‌ក្រម។ - សម្រាក


អុលឡោះ‌តាអាឡា​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!


ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្ដី ដោយ​យុត្តិធម៌​ឡើង​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​មាន​ចិត្ត ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពន់​ប្រមាណ ទ្រង់​សង‌សឹក​ខ្មាំង​សត្រូវ។ អុលឡោះ‌តាអាឡា​សង‌សឹក ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ អុលឡោះ‌តាអាឡា​សង‌សឹក​បច្ចា‌មិត្ត​របស់​ទ្រង់ ទ្រង់​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ទេ។


ពេល​ទ្រង់​ខឹង តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ទ្រង់​បាន? កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កំទេច​ផ្ទាំង​ថ្ម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម