ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
ទំនុកតម្កើង 69:5 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ព្រះអង្គស្គាល់ភាពល្ងង់របស់ទូលបង្គំ ហើយកំហុសរបស់ទូលបង្គំក៏មិនត្រូវបានលាក់បាំងពីព្រះអង្គដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ព្រះអង្គជ្រាបសេចក្ដីល្ងង់ខ្លៅ របស់ទូលបង្គំ កំហុសដែលទូលបង្គំបានប្រព្រឹត្ត ពុំអាចបិទបាំងនឹងព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលា របស់ទូលបង្គំស្រាប់ហើយ ទោសពៃរ៍របស់ទូលបង្គំ ពុំអាចលាក់កំបាំងនឹងព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំ ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។ អាល់គីតាប ឱអុលឡោះអើយ ទ្រង់ជ្រាបនូវអំពើលេលា របស់ខ្ញុំស្រាប់ហើយ ទោសពៃរ៍របស់ខ្ញុំ ពុំអាចលាក់កំបាំងនឹងទ្រង់ទេ។ |
ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
តើនរណាអាចយល់ច្បាស់នូវកំហុសរបស់ខ្លួនបាន? សូមលើកលែងទោសទូលបង្គំពីកំហុសលាក់កំបាំងផង។
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
ព្រះអម្ចាស់អើយ អស់ទាំងបំណងប្រាថ្នារបស់ទូលបង្គំនៅចំពោះព្រះអង្គ ហើយសំឡេងថ្ងូររបស់ទូលបង្គំមិនបានលាក់បាំងពីព្រះអង្គឡើយ។