Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:5 - ព្រះគម្ពីរខ្មែរសាកល

5 របួស​របស់ទូលបង្គំ​បាន​ស្អុយ ហើយ​រលួយ ដោយសារតែ​ភាពល្ងីល្ងើ​របស់ទូលបង្គំ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 របួស​ទូល‌បង្គំ​ដំ​បៅ​រលួយ ហើយ​ធុំ​ក្លិន​ស្អុយ ដោយ​ព្រោះ​គំនិត​ល្ងង់​ខ្លៅ​របស់​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 របួស​ទូលបង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ ហើយ​ធុំ​ក្លិន​អសោច ព្រោះ​តែ​គំនិត​លេលា​របស់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អស់​ទាំង​របួស​នៃ​ទូលបង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយ ដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 របួស​ខ្ញុំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ ហើយ​ធុំ​ក្លិន​អសោច ព្រោះ​តែ​គំនិត​លេលា​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទូលបង្គំ​រក្សាភាពស្ងៀមស្ងាត់​មិនសារភាពបាប នោះ​ឆ្អឹង​ទូលបង្គំ​បាន​ចុះខ្សោយ ដោយសារតែ​ការថ្ងូរ​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច


ជាការពិត ចង្កេះ​ទូលបង្គំ​ពេញ​ដោយ​ការឆេះរោល ហើយ​គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ឡើយ​។


ព្រះយេហូវ៉ា​អើយ សូម​សព្វព្រះហឫទ័យ​នឹង​រំដោះ​ទូលបង្គំ​ផង​! ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!


មានពរ​ហើយ អ្នកដែល​ព្រះអង្គ​ជ្រើសរើស ហើយ​នាំមកជិត ដើម្បីឲ្យ​គេ​រស់នៅ​ទីធ្លា​របស់ព្រះអង្គ​! យើងខ្ញុំ​នឹង​ស្កប់ចិត្ត​ដោយ​សេចក្ដីល្អ​នៃ​ដំណាក់​របស់ព្រះអង្គ ជាភាព​វិសុទ្ធ​នៃ​ព្រះវិហារ​របស់ព្រះអង្គ​។


ឱ​ព្រះ​អើយ ព្រះអង្គ​ស្គាល់​ភាពល្ងង់​របស់ទូលបង្គំ ហើយ​កំហុស​របស់ទូលបង្គំ​ក៏​មិន​ត្រូវបាន​លាក់បាំង​ពី​ព្រះអង្គ​ដែរ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម