ពីព្រោះគេមិនបាននឹកចាំថាត្រូវអនុវត្តសេចក្ដីសប្បុរសឡើយ ផ្ទុយទៅវិញ គេបានតាមបៀតបៀនមនុស្សទ័លក្រ និងខ្វះខាត ហើយប្រគល់អ្នកដែលបាក់ទឹកចិត្តឲ្យទៅស្លាប់។
ទំនុកតម្កើង 69:26 - ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកគេតាមបៀតបៀនអ្នកដែលព្រះអង្គបានវាយ ហើយតំណាលប្រាប់អំពីការឈឺចាប់របស់ពួកអ្នកដែលព្រះអង្គធ្វើឲ្យរងរបួស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នក ដែលព្រះអង្គបានវាយ ហើយគេតំណាលពីការឈឺចាប់របស់អស់អ្នក ដែលព្រះអង្គបានវាយឲ្យរបួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលព្រះអង្គបានដាក់ទោសរួចហើយ ពួកគេធ្វើឲ្យអស់អ្នកដែលព្រះអង្គបានវាយ ឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយ ក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បាន ធ្វើឲ្យមានរបួសផង អាល់គីតាប ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលទ្រង់បានដាក់ទោសរួចហើយ ពួកគេធ្វើឲ្យអស់អ្នកដែលទ្រង់បានវាយ ឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។ |
ពីព្រោះគេមិនបាននឹកចាំថាត្រូវអនុវត្តសេចក្ដីសប្បុរសឡើយ ផ្ទុយទៅវិញ គេបានតាមបៀតបៀនមនុស្សទ័លក្រ និងខ្វះខាត ហើយប្រគល់អ្នកដែលបាក់ទឹកចិត្តឲ្យទៅស្លាប់។
ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។ កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស លោកក៏នឹងឃើញពូជពង្សរបស់លោក ហើយលោកនឹងធ្វើឲ្យអាយុលោកវែង; សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។
ពិតមែនហើយ លោកបានផ្ទុករោគារបស់ពួកយើង ហើយបានទទួលយកការឈឺចាប់របស់ពួកយើង យ៉ាងណាមិញ ពួកយើងបានចាត់ទុកថា លោកត្រូវបានដាក់ទោស ត្រូវព្រះវាយ និងត្រូវបានធ្វើទុក្ខ។
យើងក៏ខឹងដោយកំហឹងដ៏ខ្លាំងនឹងបណ្ដាប្រជាជាតិឥតកង្វល់ដែរ ដ្បិតយើងបានខឹងតែបន្តិច ប៉ុន្តែពួកគេបានបង្កើនមហន្តរាយវិញ”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “ដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ! ចូរប្រហារអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ! យើងនឹងបង្វែរដៃរបស់យើងទាស់នឹងចៀមតូចៗវិញ”។
ពួកជនជាតិយូដាបានសម្លាប់ទាំងព្រះអម្ចាស់យេស៊ូវ និងបណ្ដាព្យាការី ហើយបានបៀតបៀនយើងដែរ ព្រមទាំងធ្វើឲ្យព្រះមិនសព្វព្រះហឫទ័យ ហើយក៏ប្រឆាំងនឹងមនុស្សទាំងអស់