សូមឲ្យពួកគេលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំរបស់ប្រជាជន ហើយសរសើរតម្កើងព្រះអង្គក្នុងចំណោមកៅអីរបស់ពួកចាស់ទុំ!
ទំនុកតម្កើង 68:26 - ព្រះគម្ពីរខ្មែរសាកល ចូរថ្វាយពរព្រះនៅក្នុងអង្គប្រជុំ អ្នកដែលចេញពីប្រភពទឹកនៃអ៊ីស្រាអែលអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអស់អ្នកដែលកើតពីពូជពង្សអ៊ីស្រាអែលអើយ ចូរលើកតម្កើងព្រះ នៅក្នុងក្រុមជំនុំធំ ចូរលើកតម្កើងព្រះយេហូវ៉ា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ សូមឲ្យអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអស់អ្នកដែលកើតពីទីកំណើតនៃអ៊ីស្រាអែលអើយ ចូរលើកដំកើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ អាល់គីតាប ចូរសរសើរតម្កើងអុលឡោះនៅក្នុងអង្គប្រជុំ សូមឲ្យអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រអែលនាំគ្នាសរសើរតម្កើងទ្រង់! |
សូមឲ្យពួកគេលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំរបស់ប្រជាជន ហើយសរសើរតម្កើងព្រះអង្គក្នុងចំណោមកៅអីរបស់ពួកចាស់ទុំ!
ហាលេលូយ៉ា! ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់ និងនៅក្នុងសហគមន៍។
ជើងរបស់ទូលបង្គំឈរនៅកន្លែងរាបស្មើ ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា នៅក្នុងអង្គប្រជុំ៕
ពេលនោះ ពួកអ្នកច្រៀង និងពួកអ្នករាំនឹងនាំគ្នាពោលថា៖ “អស់ទាំងប្រភពទឹករបស់ខ្ញុំនៅក្នុងនាង”៕
តើគួរឲ្យប្រភពទឹករបស់អ្នកហូរខ្ចាយទៅផ្លូវ ហើយគួរឲ្យប្រឡាយទឹករបស់អ្នកហូរខ្ចាយតាមកន្លែងសាធារណៈឬ?
អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយចេញមកពីប្រភពទឹករបស់យូដា ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត គឺវង្សត្រកូលយ៉ាកុបអើយ ចូរស្ដាប់សេចក្ដីនេះ!