Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 5:16 - ព្រះគម្ពីរខ្មែរសាកល

16 តើ​គួរឲ្យ​ប្រភពទឹក​របស់អ្នក​ហូរខ្ចាយ​ទៅ​ផ្លូវ ហើយ​គួរឲ្យ​ប្រឡាយ​ទឹក​របស់អ្នក​ហូរខ្ចាយ​តាម​កន្លែងសាធារណៈ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កុំ​បណ្ដោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 កុំ​បណ្ដោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 5:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ឲ្យពរ​រេបិកា ហើយ​និយាយ​នឹង​នាង​ថា​៖ “ប្អូនស្រី​របស់យើង​អើយ សូមឲ្យ​ឯង​បាន​ទៅជា​រាប់ពាន់​រាប់ម៉ឺន​នាក់ សូមឲ្យ​ពូជពង្ស​របស់ឯង​យក​ខ្លោងទ្វារ​របស់​សត្រូវ​ជាកម្មសិទ្ធិ​ចុះ”។


មើល៍! កូន​ៗ​ជា​មរតក​ពី​ព្រះយេហូវ៉ា ហើយ​ផល​ពី​ផ្ទៃ​ជា​រង្វាន់​!


ប្រពន្ធ​របស់អ្នក​នឹងបាន​ដូចជា​ដើមទំពាំងបាយជូរ​ដ៏​សម្បូរផលផ្លែ នៅក្នុង​ផ្ទះ​របស់អ្នក​; កូន​ៗ​របស់អ្នក​នឹងបាន​ដូចជា​កូនអូលីវ​នៅ​ជុំវិញ​តុ​របស់អ្នក​។


ចូរ​ថ្វាយពរ​ព្រះ​នៅក្នុង​អង្គប្រជុំ អ្នកដែល​ចេញពី​ប្រភពទឹក​នៃ​អ៊ីស្រាអែល​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ចូរ​ផឹក​ទឹក​ពី​អាងទឹក​របស់ខ្លួន ចូរ​ផឹក​ទឹក​ដែល​ហូរ​ចេញពី​អណ្ដូង​របស់ខ្លួន​ចុះ​។


ត្រូវ​ទុក​សម្រាប់​អ្នក​តែម្នាក់ឯងប៉ុណ្ណោះ គឺ​មិនមែន​សម្រាប់​ឲ្យ​អ្នកដទៃ​ចែក​ជាមួយ​អ្នក​ឡើយ​។


សូមឲ្យ​ប្រភពទឹក​របស់អ្នក​បានពរ ហើយ​ចូរ​ត្រេកអរ​នឹង​ប្រពន្ធ​ដែលបាន​តាំងពី​យុវវ័យ​របស់អ្នក​ចុះ


“ទឹក​ដែល​លួចមក​ផ្អែម​ណាស់ ហើយ​នំប៉័ង​ដែលហូប​ដោយ​លួចលាក់​ក៏​ឆ្ងាញ់​ដែរ​!”។


នៅពេល​ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ដើរ​កាត់​ទីរហោស្ថាន ពួកគេ​មិន​បាន​ស្រេកទឹក​ឡើយ ព្រះអង្គ​បាន​បង្ហូរ​ទឹក​ចេញពី​ថ្មដា​សម្រាប់​ពួកគេ គឺ​ព្រះអង្គ​បាន​បំបែក​ថ្មដា ហើយ​ទឹក​ក៏​ហូរចេញមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម