ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សអាក្រក់ ប៉ុន្តែព្រះអង្គទ្រង់សណ្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។
ទំនុកតម្កើង 66:18 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើខ្ញុំទុកសេចក្ដីទុច្ចរិតក្នុងចិត្តខ្ញុំ ម្ល៉េះសមព្រះអម្ចាស់របស់ខ្ញុំមិនបានសណ្ដាប់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំមានគំនិតទុច្ចរិត ព្រះអម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើប្រសិនជាខ្ញុំឃើញមានសេចក្ដីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ អាល់គីតាប ប្រសិនបើខ្ញុំមានគំនិតទុច្ចរិត អុលឡោះតាអាឡាមុខជាមិនស្ដាប់ខ្ញុំឡើយ |
ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សអាក្រក់ ប៉ុន្តែព្រះអង្គទ្រង់សណ្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
អ្នកដែលខ្ទប់ត្រចៀករបស់ខ្លួនចំពោះសម្រែកអ្នកក្រខ្សត់ អ្នកនោះក៏នឹងស្រែកហៅដែរ ប៉ុន្តែគ្មានអ្នកណាឆ្លើយឡើយ។
អ្នកដែលបែរត្រចៀករបស់ខ្លួនចេញមិនស្ដាប់ក្រឹត្យវិន័យ សូម្បីតែសេចក្ដីអធិស្ឋានរបស់គេក៏ជាទីស្អប់ខ្ពើមដែរ។
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
យើងរាល់គ្នាដឹងហើយថា ព្រះមិនសណ្ដាប់មនុស្សបាបទេ ប៉ុន្តែប្រសិនបើមានអ្នកណាកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គទ្រង់សណ្ដាប់អ្នកនោះ។
អ្នករាល់គ្នាទូលសុំដែរ ប៉ុន្តែមិនទទួលបាន ពីព្រោះអ្នករាល់គ្នាទូលសុំដោយបំណងមិនត្រឹមត្រូវ គឺដើម្បីចំណាយសម្រាប់តណ្ហារបស់អ្នករាល់គ្នាវិញ។