ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 63:6 - ព្រះគម្ពីរខ្មែរសាកល

ពេល​ទូលបង្គំ​នឹកចាំ​អំពី​ព្រះអង្គ​នៅលើ​គ្រែ​របស់ទូលបង្គំ ទូលបង្គំ​ជញ្ជឹងគិត​អំពី​ព្រះអង្គ​ពេញ​យាមពេលយប់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អង្គ​នៅ​ក្នុង​ដំណេក ហើយសញ្ជឹង​គិត​ពី​ព្រះ‌អង្គ នៅ​វេលា​យាម​យប់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ទូលបង្គំ​ចូល​ដំណេក ទូលបង្គំ​នឹក​ដល់​ព្រះអង្គ ហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ទូលបង្គំ​នឹក​ដល់​ទ្រង់ នៅ​លើ​ដំណេក ហើយ​រំពឹង​គិត​ពី​ទ្រង់ នៅ​អស់​ទាំង​យាម​យប់

សូមមើលជំពូក

អាល់គីតាប

ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​នឹក​ដល់​ទ្រង់ ហើយ​ពេញ​មួយ​យប់ ខ្ញុំ​រិះ‌គិត​អំពី​ទ្រង់

សូមមើលជំពូក



ទំនុកតម្កើង 63:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹកចាំ​ព្រះនាម​របស់ព្រះអង្គ​នៅ​ពេលយប់ ព្រមទាំង​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ផង​។


សូមឲ្យ​វិសុទ្ធជន​លោតកញ្ឆេង​នៅក្នុង​សិរីរុងរឿង សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​នៅលើ​គ្រែ​របស់ខ្លួន​!


នៅ​ពេលថ្ងៃ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់ឲ្យមាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​; នៅ​ពេលយប់ ចម្រៀង​របស់ព្រះអង្គ​នៅជាមួយ​ទូលបង្គំ ជា​សេចក្ដីអធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូលបង្គំ​។