ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 60:6 - ព្រះគម្ពីរខ្មែរសាកល

ព្រះ​មានបន្ទូល​ពី​ទីវិសុទ្ធ​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​បែងចែក​ស៊ីគែម​ដោយ​លោតកញ្ឆេង ហើយ​វាស់​ជ្រលងភ្នំ​ស៊ូកូថ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​ថា «យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម​ដោយ​អំណរ ហើយ​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ពី​ទីសក្ការៈ​របស់​ព្រះអង្គ មក​ថា: «យើង​នឹង​យក​ជ័យ‌ជម្នះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ហើយ យើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មាន​បន្ទូល ពី​ទី‌សក្ការៈ​របស់​ទ្រង់​ មក​ថា: «យើង​នឹង​យក​ជ័យ‌ជំនះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

សូមមើលជំពូក



ទំនុកតម្កើង 60:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ឆ្លងកាត់​ស្រុក​នោះ រហូតដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើមអូក​របស់​ម៉ូរេ​។ កាលនោះ មាន​ជនជាតិកាណាន​នៅក្នុង​ស្រុក​នោះ​។


ទូលបង្គំ​រីករាយ​នឹង​ព្រះបន្ទូល​របស់ព្រះអង្គ ដូចជា​អ្នកដែល​រកឃើញ​ជ័យភណ្ឌ​ដ៏ច្រើន​។


ព្រះយេហូវ៉ា​បាន​ស្បថ​នឹង​ដាវីឌ​ដោយ​សេចក្ដីពិតត្រង់ ដែល​ព្រះអង្គ​នឹង​មិន​បែរចេញ​ពី​សម្បថនោះ​ឡើយ​ថា​៖ “យើង​នឹង​យក​ផល​មួយ​ដែលកើត​ពី​អ្នក ដាក់​លើ​បល្ល័ង្ក​របស់​អ្នក​។


នៅក្នុង​ព្រះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល​របស់ព្រះអង្គ​; ដោយ​ជឿទុកចិត្តលើ​ព្រះ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​សាច់ឈាម​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?


គ្រានោះ ព្រះអង្គ​បាន​ប្រកាស​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​ក្នុង​និមិត្ត​ថា​៖ “យើង​បាន​ឲ្យ​ជំនួយ​ដល់​មនុស្ស​ខ្លាំងពូកែ យើង​បាន​លើកតម្កើង​មនុស្សដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​ប្រជាជន​។


យើង​បាន​ស្បថ​ម្ដង​ហើយ ដោយ​អាង​ភាពវិសុទ្ធ​របស់យើង យើង​នឹង​មិន​ភូតភរ​ដាវីឌ​ឡើយ​។