ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 50:11 - ព្រះគម្ពីរខ្មែរសាកល

យើង​ស្គាល់​បក្សាបក្សី​ទាំងអស់​ដែលនៅតាម​ភ្នំ ហើយ​សត្វ​នានា​នៅតាម​ទីវាល​ក៏​ជារបស់​យើង​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការ ក៏​ជា​របស់​យើង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ព្រៃ​ទាំង‌ឡាយ​ជា​របស់​ផង​អញ​ដែរ។

សូមមើលជំពូក

អាល់គីតាប

យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការ ក៏​ជា​របស់​យើង​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 50:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បក្សាបក្សីនៅលើអាកាស​រស់នៅ​ក្បែរ​ផ្លូវទឹកទាំងនោះ ហើយ​បន្លឺ​សំឡេង​នៅតាម​មែកឈើ​។


ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វព្រៃ និង​ដល់​កូន​ក្អែក​នៅពេល​វា​យំ​។


អស់ទាំង​សត្វនៃទីវាល​អើយ អស់ទាំង​សត្វ​នៅ​ព្រៃ​អើយ ចូរ​មក​ត្របាក់ស៊ី​ចុះ​!


ចូរ​សម្លឹងមើល​ទៅ​បក្សាបក្សីនៅលើអាកាស វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏មិន​ប្រមូលដាក់​ក្នុង​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា ទ្រង់​ចិញ្ចឹម​ពួកវា​។ តើ​អ្នករាល់គ្នា​មិន​មានតម្លៃ​លើសជាង​ពួកវា​ទេ​ឬ​?


ចូរ​ពិចារណា​អំពី​ក្អែក វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏​គ្មាន​ឃ្លាំង ឬ​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​ទ្រង់​ចិញ្ចឹម​ពួកវា​។ ចុះ​អ្នករាល់គ្នា​វិញ តើ​មានតម្លៃ​លើសជាង​បក្សាបក្សី​អម្បាលម៉ាន​ទៅទៀត​!