ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 50:10 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​អស់ទាំង​សត្វ​ព្រៃ​ជារបស់​យើង ព្រមទាំង​សត្វស្រុក​នៅតាម​ទីទួល​ទាំង​ពាន់​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់​យើង ហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាល ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធ​តែ​របស់​អញ ព្រម​ទាំង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង

សូមមើលជំពូក

អាល់គីតាប

ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់​យើង ហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាល ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។

សូមមើលជំពូក



ទំនុកតម្កើង 50:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​ពី​ដី​នូវ​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល និង​បក្សាបក្សី​គ្រប់ប្រភេទ​នៅលើអាកាស ហើយ​នាំមក​ឯ​មនុស្ស ដើម្បីឲ្យ​ឃើញថា​គាត់​នឹង​ហៅ​ពួកវា​យ៉ាងដូចម្ដេច​។ ដូច្នេះ អ្វីក៏ដោយ​ដែល​មនុស្ស​បាន​ហៅ​សត្វមានជីវិត នោះក៏ទៅជា​ឈ្មោះ​របស់វា​។


គឺយ៉ាងនេះឯង​ដែល​ព្រះ​បាន​ដកយក​ហ្វូងសត្វ​របស់​ឪពុក​ពួកអូន ហើយ​ប្រទាន​ដល់​បង​។


ចូរ​នាំ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់​ដែល​នៅជាមួយ​អ្នក ចេញមក​ជាមួយ​អ្នក ទាំង​បក្សាបក្សី សត្វជើងបួន និង​អស់ទាំង​សត្វលូនវារ​ដែល​លូនវារ​លើ​ដី ដើម្បីឲ្យ​វា​បានពាសពេញ​លើ​ផែនដី ព្រមទាំង​បង្កើតកូន និង​កើនចំនួនឡើង​លើ​ផែនដី​ផង”។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្មៅ​ដុះឡើង​សម្រាប់​សត្វស្រុក ក៏​ធ្វើឲ្យ​ដំណាំបន្លែ​ដុះឡើង​សម្រាប់​ជា​ការងារ​ដល់​មនុស្ស ដើម្បីឲ្យ​គេ​ទាញយក​អាហារ​ពី​ផែនដី​។


ផែនដី និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ពិភពលោក និង​អស់អ្នកដែល​រស់នៅ​ក្នុង​វា ជារបស់​ព្រះយេហូវ៉ា


ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។