Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្មៅ​ដុះឡើង​សម្រាប់​សត្វស្រុក ក៏​ធ្វើឲ្យ​ដំណាំបន្លែ​ដុះឡើង​សម្រាប់​ជា​ការងារ​ដល់​មនុស្ស ដើម្បីឲ្យ​គេ​ទាញយក​អាហារ​ពី​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ជា​ចំណី​សត្វ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង សម្រាប់​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​មាន​អាហារ​បរិភោគ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ជា​ចំណី​សត្វ ទ្រង់​ក៏​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង សម្រាប់​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​មាន​អាហារ​បរិភោគ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មិនទាន់​មាន​គុម្ពោត​ណាមួយ​តាម​ទីវាល​នៅលើ​ផែនដី​នៅឡើយទេ ហើយក៏​មិនទាន់​មាន​តិណជាតិ​ណាមួយ​ដុះឡើង​តាម​ទីវាល​នៅឡើយ​ដែរ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មិន​បាន​បង្អុរភ្លៀង​មកលើ​ផែនដី ហើយក៏​គ្មាន​មនុស្ស​ភ្ជួររាស់​ដី​ដែរ


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ដើមឈើ​គ្រប់ប្រភេទ​ដែល​មាន​រូបរាង​ទាក់ទាញ និង​ល្អ​សម្រាប់​ជា​អាហារ ដុះ​ចេញពី​ដី​មក​។ មាន​ដើមឈើ​នៃ​ជីវិត និង​ដើមឈើ​ដឹង​ល្អអាក្រក់ នៅកណ្ដាល​សួន​នោះ​ដែរ​។


ដី​នឹង​ធ្វើឲ្យ​គុម្ពបន្លា និង​ដើមបន្លា​ដុះឡើង​សម្រាប់​អ្នក​; អ្នក​ត្រូវ​ហូប​តិណជាតិ​តាម​ទីវាល​។


កាលណា​អ្នក​ភ្ជួររាស់​ដី វា​នឹង​លែង​ផ្ដល់​ភោគផល​របស់វា​ដល់​អ្នក​ទៀត​ហើយ​។ អ្នក​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី”។


អស់ទាំង​សត្វ​មាន​ជីវិត នឹង​បានជា​អាហារ​ដល់​អ្នករាល់គ្នា​; យើង​នឹង​ប្រគល់​របស់សព្វសារពើ​ទៅ​អ្នករាល់គ្នា ដូចដែល​យើង​បាន​ប្រគល់​រុក្ខជាតិ​ខៀវខ្ចី​ទៅ​អ្នករាល់គ្នា​ដែរ​។


ព្រះអង្គ​ប្រទាន​អាហារ​ដល់​គ្រប់ទាំង​សាច់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


កាលណា​ស្មៅក្រៀម​ត្រូវបាន​កាត់ចេញ ស្មៅខ្ចី​ក៏​លេចឡើង ហើយ​ស្មៅ​ពី​ភ្នំ​ក៏​ត្រូវបាន​ប្រមូលទុក


ដូច្នេះ ទាំង​អ្នកដាំ និង​អ្នកស្រោចទឹក​មិនមែនជាអ្វីទេ មានតែ​ព្រះ​ដែល​ធ្វើឲ្យដុះឡើង​ទេ ដែលសំខាន់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម