ទំនុកតម្កើង 24:1 - ព្រះគម្ពីរខ្មែរសាកល1 ផែនដី និងរបស់សព្វសារពើដែលនៅទីនោះ ពិភពលោក និងអស់អ្នកដែលរស់នៅក្នុងវា ជារបស់ព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ផែនដីជារបស់ព្រះយេហូវ៉ា ហើយអ្វីៗសព្វសារពើនៅលើផែនដី ពិភពលោក ព្រមទាំងអស់អ្នក ដែលរស់នៅក្នុងពិភពលោក ក៏ជារបស់ព្រះយេហូវ៉ាដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ផែនដី នឹងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ នឹងបណ្តាអ្នកដែលនៅលោកីយផង សូមមើលជំពូកអាល់គីតាប1 ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ! សូមមើលជំពូក |
គឺព្រះករុណានឹងត្រូវបានបណ្ដេញចេញពីមនុស្ស ហើយលំនៅរបស់ព្រះករុណានឹងនៅជាមួយសត្វព្រៃនៃទីវាល។ គេនឹងឲ្យព្រះករុណាសោយស្មៅដូចគោ ហើយព្រះករុណានឹងត្រូវទទឹកដោយសន្សើមពីមេឃ ហើយរយៈពេលប្រាំពីរគ្រានឹងកន្លងផុតពីព្រះករុណា គឺរហូតទាល់តែព្រះករុណាជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ។