កាអ៊ីនបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានហេណុក។ ពេលនោះ កាអ៊ីនបានសង់ទីក្រុងមួយ ហើយដាក់ឈ្មោះទីក្រុងនោះថាហេណុក តាមឈ្មោះកូនប្រុសរបស់គាត់។
ទំនុកតម្កើង 49:12 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមនុស្សនៅក្នុងភាពឧត្ដុង្គឧត្ដម ក៏នៅស្ថិតស្ថេរមិនបានឡើយ គឺប្រៀបដូចជាសត្វដែលវិនាសទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែមនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។ អាល់គីតាប ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។ |
កាអ៊ីនបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានហេណុក។ ពេលនោះ កាអ៊ីនបានសង់ទីក្រុងមួយ ហើយដាក់ឈ្មោះទីក្រុងនោះថាហេណុក តាមឈ្មោះកូនប្រុសរបស់គាត់។
មើល៍! ថ្ងៃអាយុរបស់ទូលបង្គំដែលព្រះអង្គបានប្រទានមានតែប៉ុន្មានចំអាម ហើយអាយុជីវិតរបស់ទូលបង្គំដូចជាគ្មានអ្វីសោះនៅចំពោះព្រះអង្គ; ប្រាកដមែន មនុស្សគ្រប់គ្នាដែលនៅស្ថិតស្ថេរ ក៏សុទ្ធតែឥតន័យដែរ! សេឡា
មនុស្សដែលមានភាពឧត្ដុង្គឧត្ដម តែគ្មានការយល់ច្បាស់ គឺប្រៀបដូចជាសត្វចិញ្ចឹមដែលវិនាសទៅ៕
យ៉ាងណាមិញ អ្នករាល់គ្នានឹងស្លាប់ដូចមនុស្ស អ្នករាល់គ្នានឹងដួលដូចមេដឹកនាំណាម្នាក់ដែរ”។
ជាការពិត មនុស្សមិនដឹងពេលរបស់ខ្លួនឡើយ។ ដូចដែលត្រីជាប់ក្នុងសំណាញ់ដ៏សាហាវ ឬដូចដែលបក្សាបក្សីជាប់ក្នុងអង្គប់យ៉ាងណា មនុស្សលោកក៏ជាប់អន្ទាក់ក្នុងគ្រានៃមហន្តរាយយ៉ាងនោះដែរ នៅពេលវាធ្លាក់មកលើពួកគេក្នុងមួយរំពេច។
ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ