សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ទំនុកតម្កើង 48:9 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ នៅកណ្ដាលព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំរិះគិតអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ នៅកណ្ដាលព្រះវិហារ របស់ព្រះអង្គ យើងខ្ញុំបានរិះគិត អំពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំរិះគិតអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់ នោះយើងខ្ញុំបាននឹករំពឹងពីសេចក្ដីសប្បុរសរបស់ទ្រង់ អាល់គីតាប ឱអុលឡោះអើយ ពេលយើងខ្ញុំនៅក្នុងម៉ាស្ជិទរបស់ទ្រង់ យើងខ្ញុំរិះគិតអំពីចិត្ត មេត្តាករុណារបស់ទ្រង់។ |
សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅចំពោះភ្នែកទូលបង្គំ ដូច្នេះទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ។
ទូលបង្គំមិនបានលាក់បាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំទេ ទូលបង្គំបានរៀបរាប់អំពីសេចក្ដីស្មោះត្រង់ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំមិនបានលាក់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គពីអង្គប្រជុំដ៏ធំឡើយ។
គេនឹងនិយាយអំពីស៊ីយ៉ូនថា៖ “ម្នាក់នេះ និងម្នាក់នោះបានកើតនៅក្នុងនាង”។ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គផ្ទាល់នឹងធ្វើឲ្យនាងស្ថិតស្ថេរ។
មែនហើយ ព្រះយេហូវ៉ាអើយ យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ ក្នុងផ្លូវនៃការជំនុំជម្រះរបស់ព្រះអង្គ; ព្រះនាមរបស់ព្រះអង្គ និងការនឹកចាំអំពីព្រះអង្គ គឺជាបំណងប្រាថ្នានៃចិត្តរបស់យើងខ្ញុំ!