ព្រះគង់នៅក្នុងទីក្រុងនោះ ហើយនាងនឹងមិនរង្គើឡើយ ព្រះនឹងជួយនាងនៅពេលព្រឹកព្រលឹមមកដល់។
ទំនុកតម្កើង 48:8 - ព្រះគម្ពីរខ្មែរសាកល ដូចដែលយើងបានឮយ៉ាងណា យើងក៏ឃើញយ៉ាងនោះដែរ ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពលបរិវារ ក្នុងទីក្រុងរបស់ព្រះនៃយើង គឺថាព្រះនឹងធ្វើឲ្យទីក្រុងនោះស្ថិតស្ថេរជារៀងរហូត។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយើងបានឮ នោះយើងក៏បានឃើញ ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺនៅក្នុងទីក្រុងរបស់ព្រះនៃយើង ព្រះនឹងតាំងទីក្រុងនោះ ឲ្យរឹងមាំរហូតតទៅ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារ គឺជាក្រុងរបស់ព្រះនៃយើងខ្ញុំ នោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយ ព្រះទ្រង់នឹងតាំងទីក្រុងនោះ ឲ្យនៅជាប់ជារៀងរាបដរាបទៅ។ –បង្អង់ អាល់គីតាប យើងបានឮគេថ្លែងអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់យើង ទ្រង់នឹងការពារ ក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក |
ព្រះគង់នៅក្នុងទីក្រុងនោះ ហើយនាងនឹងមិនរង្គើឡើយ ព្រះនឹងជួយនាងនៅពេលព្រឹកព្រលឹមមកដល់។
គេនឹងនិយាយអំពីស៊ីយ៉ូនថា៖ “ម្នាក់នេះ និងម្នាក់នោះបានកើតនៅក្នុងនាង”។ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គផ្ទាល់នឹងធ្វើឲ្យនាងស្ថិតស្ថេរ។
នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ: ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ; ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។
មានតែមនុស្សរស់ គឺមនុស្សរស់ប៉ុណ្ណោះ ដែលអរព្រះគុណព្រះអង្គ ដូចទូលបង្គំនៅថ្ងៃនេះ; អ្នកដែលជាឪពុកនឹងឲ្យកូនស្គាល់សេចក្ដីពិតត្រង់របស់ព្រះអង្គ។
ខ្ញុំប្រាប់អ្នកទៀតថា អ្នកគឺពេត្រុស ខ្ញុំនឹងសាងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារនៃស្ថានមនុស្សស្លាប់នឹងមិនឈ្នះក្រុមជំនុំនេះឡើយ។