ព្រះយេហូវ៉ាអើយ ព្រះអង្គបានសណ្ដាប់បំណងប្រាថ្នារបស់មនុស្សតូចទាបហើយ! ព្រះអង្គនឹងពង្រឹងចិត្តពួកគេ ហើយផ្ទៀងព្រះកាណ៌របស់ព្រះអង្គ
ទំនុកតម្កើង 38:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់អើយ អស់ទាំងបំណងប្រាថ្នារបស់ទូលបង្គំនៅចំពោះព្រះអង្គ ហើយសំឡេងថ្ងូររបស់ទូលបង្គំមិនបានលាក់បាំងពីព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអស់ទាំងចិត្តប៉ងប្រាថ្នា របស់ទូលបង្គំហើយ សំឡេងថ្ងូររបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់ ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ខ្ញុំស្រាប់ហើយ ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំថ្ងូរ។ |
ព្រះយេហូវ៉ាអើយ ព្រះអង្គបានសណ្ដាប់បំណងប្រាថ្នារបស់មនុស្សតូចទាបហើយ! ព្រះអង្គនឹងពង្រឹងចិត្តពួកគេ ហើយផ្ទៀងព្រះកាណ៌របស់ព្រះអង្គ
ទូលបង្គំអស់កម្លាំងដោយសំឡេងថ្ងូររបស់ខ្លួន រាល់យប់ទូលបង្គំធ្វើឲ្យគ្រែរបស់ទូលបង្គំជន់លិចដោយទឹកភ្នែករបស់ខ្លួន ហើយបញ្ជោកពូករបស់ទូលបង្គំ។
ណាថាណែលទូលព្រះអង្គថា៖ “តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?”។ ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“មុនភីលីពបានហៅអ្នក ខ្ញុំឃើញអ្នកនៅក្រោមដើមល្វាហើយ”។
តាមពិត យើងតែងតែថ្ងូរនៅក្នុងលំនៅនេះ ដោយចង់ស្លៀកពាក់លំនៅរបស់យើងពីស្ថានសួគ៌យ៉ាងខ្លាំង។