ពេលទូលបង្គំរក្សាភាពស្ងៀមស្ងាត់មិនសារភាពបាប នោះឆ្អឹងទូលបង្គំបានចុះខ្សោយ ដោយសារតែការថ្ងូររបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច
ទំនុកតម្កើង 38:5 - ព្រះគម្ពីរខ្មែរសាកល របួសរបស់ទូលបង្គំបានស្អុយ ហើយរលួយ ដោយសារតែភាពល្ងីល្ងើរបស់ទូលបង្គំ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ របួសទូលបង្គំដំបៅរលួយ ហើយធុំក្លិនស្អុយ ដោយព្រោះគំនិតល្ងង់ខ្លៅរបស់ទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ របួសទូលបង្គំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច ព្រោះតែគំនិតលេលារបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ អាល់គីតាប របួសខ្ញុំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច ព្រោះតែគំនិតលេលារបស់ខ្ញុំ។ |
ពេលទូលបង្គំរក្សាភាពស្ងៀមស្ងាត់មិនសារភាពបាប នោះឆ្អឹងទូលបង្គំបានចុះខ្សោយ ដោយសារតែការថ្ងូររបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច
ជាការពិត ចង្កេះទូលបង្គំពេញដោយការឆេះរោល ហើយគ្មានសុខភាពល្អនៅក្នុងសាច់ទូលបង្គំឡើយ។
ព្រះយេហូវ៉ាអើយ សូមសព្វព្រះហឫទ័យនឹងរំដោះទូលបង្គំផង! ព្រះយេហូវ៉ាអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!
មានពរហើយ អ្នកដែលព្រះអង្គជ្រើសរើស ហើយនាំមកជិត ដើម្បីឲ្យគេរស់នៅទីធ្លារបស់ព្រះអង្គ! យើងខ្ញុំនឹងស្កប់ចិត្តដោយសេចក្ដីល្អនៃដំណាក់របស់ព្រះអង្គ ជាភាពវិសុទ្ធនៃព្រះវិហាររបស់ព្រះអង្គ។
ឱព្រះអើយ ព្រះអង្គស្គាល់ភាពល្ងង់របស់ទូលបង្គំ ហើយកំហុសរបស់ទូលបង្គំក៏មិនត្រូវបានលាក់បាំងពីព្រះអង្គដែរ!