Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:5 - ព្រះគម្ពីរខ្មែរសាកល

5 ឱ​ព្រះ​អើយ ព្រះអង្គ​ស្គាល់​ភាពល្ងង់​របស់ទូលបង្គំ ហើយ​កំហុស​របស់ទូលបង្គំ​ក៏​មិន​ត្រូវបាន​លាក់បាំង​ពី​ព្រះអង្គ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ល្ងង់​ខ្លៅ របស់​ទូល‌បង្គំ កំហុសដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ពុំ​អាច​បិទ​បាំង​នឹង​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា របស់​ទូលបង្គំ​ស្រាប់​ហើយ ទោសពៃរ៍​របស់​ទូលបង្គំ ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជ្រាប​សេចក្ដី​ចំកួត​របស់​ទូលបង្គំ ឯ​អំពើ​បាប​នៃ​ទូលបង្គំ​ក៏​មិន​បិទ​បាំង​នឹង​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឱ​អុលឡោះ​អើយ ទ្រង់​ជ្រាប​នូវ​អំពើ​លេលា របស់​ខ្ញុំ​ស្រាប់​ហើយ ទោស‌ពៃរ៍​របស់​ខ្ញុំ ពុំ​អាច​លាក់​កំបាំង​នឹង​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ពិសោធ​ចិត្ត​របស់ទូលបង្គំ ព្រះអង្គ​បាន​ពិនិត្យមើល​ទូលបង្គំ​នៅ​ពេលយប់​; ព្រះអង្គ​បាន​បន្សុទ្ធ​ទូលបង្គំ ក៏​រក​មិន​ឃើញ​ការល្មើស​អ្វីឡើយ​; ទូលបង្គំ​បាន​សម្រេចចិត្ត​ថា​នឹង​មិន​ធ្វើខុស​ដោយ​មាត់​របស់ទូលបង្គំ​ឡើយ​។


តើ​នរណា​អាច​យល់ច្បាស់​នូវ​កំហុស​របស់ខ្លួន​បាន​? សូម​លើកលែងទោស​ទូលបង្គំ​ពី​កំហុស​លាក់កំបាំង​ផង​។


កុំឲ្យ​ពួក​អ្នកដែលធ្វើជា​សត្រូវ​នឹង​ទូលបង្គំ​ដោយ​ឥតហេតុ បាន​អរសប្បាយ​លើ​ទូលបង្គំ កុំឲ្យ​ពួកអ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ បាន​មិច​ភ្នែក​ឡើយ​។


របួស​របស់ទូលបង្គំ​បាន​ស្អុយ ហើយ​រលួយ ដោយសារតែ​ភាពល្ងីល្ងើ​របស់ទូលបង្គំ​;


ព្រះអម្ចាស់​អើយ អស់ទាំង​បំណងប្រាថ្នា​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​សំឡេងថ្ងូរ​របស់ទូលបង្គំ​មិន​បាន​លាក់បាំង​ពី​ព្រះអង្គ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម