ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 38:3 - ព្រះគម្ពីរខ្មែរសាកល

គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ទេ ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ គ្មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ឆ្អឹង​ទូលបង្គំ​ឡើយ ដោយសារតែ​បាប​របស់ទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរ ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ពិរោធ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ ហើយ​អំពើ​បាប​របស់​ទូលបង្គំ បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូលបង្គំ​ពុក​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូលបង្គំ ដែល​មិន​ឈឺ​នោះ​ទេ ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូលបង្គំ​ដែរ ដោយ​ព្រោះ​បាប​របស់​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

កំហឹង​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ ហើយ​អំពើ​បាប​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ខ្ញុំ​ពុក​អស់

សូមមើលជំពូក



ទំនុកតម្កើង 38:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ថ្ងៃអាយុ​របស់ទូលបង្គំ​បាន​អស់ទៅ​ដូចជា​ផ្សែង ហើយ​ឆ្អឹង​ទូលបង្គំ​បាន​ឆេះ​ដូចជា​ឡភ្លើង​;


ដោយសារតែ​សំឡេង​ថ្ងូរ​របស់ទូលបង្គំ ស្បែក​ទូលបង្គំ​ក៏​ជាប់​នឹង​ឆ្អឹង​ទូលបង្គំ​។


ដ្បិត​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​យ៉ាងធ្ងន់​ទាំងយប់ទាំងថ្ងៃ កម្លាំងចិត្ត​របស់ទូលបង្គំ​បាន​អស់ទៅ ដូចជា​ដោយ​ភាពហួតហែង​នៃ​រដូវក្ដៅ​។ សេឡា


សូមឲ្យ​ទូលបង្គំ​ឮ​សេចក្ដីរីករាយ និង​អំណរ​ផង សូមឲ្យ​ឆ្អឹង​ដែល​ព្រះអង្គ​បាន​បំបាក់ បាន​ត្រេកអរ​វិញ​។


ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្សោយ​ណាស់ហើយ​! ព្រះយេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រញាក់​!