ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕
ទំនុកតម្កើង 37:33 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេហូវ៉ាមិនបោះបង់គេចោលទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេត្រូវបានផ្ដន្ទាទោស នៅពេលគេត្រូវបានជំនុំជម្រះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត ទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។ អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡាមិនបោះបង់មនុស្សសុចរិត ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត ទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។ |
ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។
នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច