ហាលេលូយ៉ា! ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់ និងនៅក្នុងសហគមន៍។
ទំនុកតម្កើង 35:18 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅកណ្ដាលចំណោមប្រជាជនដ៏ច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ នៅក្នុងក្រុមជំនុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមមហាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនដ៏ច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន អាល់គីតាប ខ្ញុំនឹងអរគុណទ្រង់នៅក្នុងអង្គប្រជុំធំ ខ្ញុំនឹងសរសើរតម្កើងទ្រង់ ក្នុងចំណោមប្រជាជនដ៏ច្រើន។ |
ហាលេលូយ៉ា! ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់ និងនៅក្នុងសហគមន៍។
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ។
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ
ពួកគេនឹងមកប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់ប្រជាជនដែលមិនទាន់កើតមកថា ព្រះអង្គបានធ្វើការនេះ៕
ដោយហេតុនេះ ជាតិសាសន៍ដ៏ខ្លាំងពូកែនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ ទីក្រុងរបស់បណ្ដាប្រជាជាតិដ៏កាចសាហាវនឹងកោតខ្លាចព្រះអង្គ។
ព្រមទាំងដើម្បីឲ្យសាសន៍ដទៃលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយព្រោះសេចក្ដីមេត្តារបស់ព្រះអង្គ ដូចដែលមានសរសេរទុកមកថា: “ហេតុនេះហើយបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ”។
ទាំងមានបន្ទូលថា: “ទូលបង្គំនឹងប្រកាសព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលចំណោមអង្គប្រជុំ”។