សូមនឹកចាំព្រះបន្ទូលដែលព្រះអង្គមានបន្ទូលមកបាវបម្រើរបស់ព្រះអង្គផង គឺព្រះបន្ទូលដែលព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម។
ទំនុកតម្កើង 33:22 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ដូចដែលយើងខ្ញុំបានរំពឹងលើព្រះអង្គ សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គស្ថិតលើយើងខ្ញុំផង!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់ សណ្ឋិតនៅលើយើងខ្ញុំ តាមដែលយើងខ្ញុំបានសង្ឃឹមដល់ទ្រង់។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ! សូមសំដែងចិត្តមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ |
សូមនឹកចាំព្រះបន្ទូលដែលព្រះអង្គមានបន្ទូលមកបាវបម្រើរបស់ព្រះអង្គផង គឺព្រះបន្ទូលដែលព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម។
សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គផង។
រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ទុក្ខសោករបស់មនុស្សអាក្រក់មានច្រើន ប៉ុន្តែចំពោះអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងព័ទ្ធជុំវិញគេ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ។ សូមធ្វើជាដើមដៃដល់យើងខ្ញុំរៀងរាល់ព្រឹក សូមធ្វើជាសេចក្ដីសង្គ្រោះដល់យើងខ្ញុំនៅក្នុងគ្រានៃទុក្ខវេទនាផង!
ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ទាំងមានបន្ទូលថា៖“ចូរឲ្យបានសម្រេចតាមជំនឿរបស់ពួកអ្នកចុះ”។