គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
ទំនុកតម្កើង 27:3 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាកងទ័ពបោះទ័ពទាស់នឹងខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំនឹងមិនខ្លាចឡើយ; ទោះបីជាមានចម្បាំងកើតឡើងទាស់នឹងខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ ក៏ខ្ញុំនៅតែមានសង្ឃឹមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ គង់តែចិត្តខ្ញុំមិនភ័យឡើយ ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ អាល់គីតាប ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើអុលឡោះជានិច្ច។ |
គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! មែនហើយ ព្រះអង្គបានវាយពួកសត្រូវទាំងអស់របស់ទូលបង្គំត្រង់ឆ្អឹងថ្គាម ព្រះអង្គបានបំបាក់ចង្កូមរបស់មនុស្សអាក្រក់។
ហើយមិនតក់ស្លុតក្នុងការអ្វីមួយពីអ្នកប្រឆាំងឡើយ។ នេះជាសញ្ញានៃការវិនាសដល់ពួកគេ រីឯដល់អ្នករាល់គ្នាវិញ ជាសេចក្ដីសង្គ្រោះ ហើយការនេះបានចេញពីព្រះ។
ប៉ុន្តែទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខដោយសារតែសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានពរហើយ។កុំខ្លាចអ្វីដែលគេភ័យខ្លាចនោះឡើយ ហើយក៏កុំមានអំពល់ដែរ
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។