មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
ទំនុកតម្កើង 26:5 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំស្អប់អង្គប្រជុំរបស់ពួកធ្វើអាក្រក់ ហើយទូលបង្គំមិនអង្គុយជាមួយពួកមនុស្សអាក្រក់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំស្អប់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយក៏មិនអង្គុយជាមួយមនុស្សពាលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំមិនចូលចិត្តនៅរួមជាមួយ ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ហើយទូលបង្គំមិនអង្គុយរួមជាមួយ មនុស្សពាលទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ អាល់គីតាប ខ្ញុំមិនចូលចិត្តនៅរួមជាមួយ ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ហើយខ្ញុំមិនអង្គុយរួមជាមួយ មនុស្សពាលទេ។ |
មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
ទូលបង្គំស្អប់ពួកដែលឱបក្រសោបព្រះក្លែងក្លាយដ៏ឥតប្រយោជន៍ ចំណែកឯទូលបង្គំវិញ ទូលបង្គំជឿទុកចិត្តលើព្រះយេហូវ៉ា។