សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង ដូចដែលព្រះអង្គបានធ្វើរាល់ដងដល់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
ទំនុកតម្កើង 25:18 - ព្រះគម្ពីរខ្មែរសាកល សូមចាប់អារម្មណ៍នឹងទុក្ខវេទនា និងទុក្ខលំបាករបស់ទូលបង្គំ ហើយសូមយកអស់ទាំងបាបរបស់ទូលបង្គំចេញផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទតមើលទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ ហើយសូមអត់ទោសអំពើបាបទាំងប៉ុន្មាន របស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ សូមអត់ទោសឲ្យទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមពិនិត្យមើលសេចក្ដីវេទនា នឹងសេចក្ដីនឿយព្រួយរបស់ទូលបង្គំ ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង អាល់គីតាប សូមមើលមកទុក្ខវេទនា និងការនឿយព្រួយរបស់ខ្ញុំ សូមអត់ទោសឲ្យខ្ញុំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។ |
សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង ដូចដែលព្រះអង្គបានធ្វើរាល់ដងដល់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
“នៅគ្រាដែលព្រះអម្ចាស់បានប្រោសប្រណីខ្ញុំ ព្រះអង្គបានធ្វើយ៉ាងនេះចំពោះខ្ញុំ ដើម្បីដកយកសេចក្ដីអាម៉ាស់របស់ខ្ញុំចេញពីចំណោមមនុស្ស”។