គ្រានោះ ពួកគេបានស្រែកឡើងទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏រំដោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។
ទំនុកតម្កើង 25:17 - ព្រះគម្ពីរខ្មែរសាកល ទុក្ខអំពល់ក្នុងចិត្តរបស់ទូលបង្គំបានរីកធំឡើង សូមដោះទូលបង្គំចេញពីទុក្ខព្រួយរបស់ទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង សូមដកទូលបង្គំចេញពីសេចក្ដីទុក្ខលំបាក របស់ទូលបង្គំទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះ ចេញពីចិត្តទូលបង្គំទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង ឱសូមនាំទូលបង្គំចេញពីសេចក្ដីទុក្ខលំបាកនៃទូលបង្គំ អាល់គីតាប ខ្ញុំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះ ចេញពីចិត្តខ្ញុំទៅ។ |
គ្រានោះ ពួកគេបានស្រែកឡើងទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏រំដោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។
មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
ទីជម្រៅហៅរកទីជម្រៅ ដោយសូរនៃទឹកធ្លាក់របស់ព្រះអង្គ; អស់ទាំងរលកបែកផ្កាត្រែង និងរលកដកពពាររបស់ព្រះអង្គបានបោកលើទូលបង្គំ។