ចូររីករាយក្នុងព្រះយេហូវ៉ាចុះ នោះព្រះអង្គនឹងប្រទានឲ្យអ្នកតាមសំណូមនៃចិត្តអ្នក។
ទំនុកតម្កើង 21:2 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រទានដល់ព្រះរាជាតាមបំណងចិត្តព្រះរាជា ហើយមិនដែលបដិសេធសំណូមពីបបូរមាត់របស់ព្រះរាជាឡើយ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង ហើយមិនបានខាននឹងប្រទានតាមសំណូម ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានឲ្យព្រះរាជា បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ របស់ព្រះរាជាឡើយ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសឲ្យបានដូចបំណង ហើយមិនបានរង់នឹងប្រទាន តាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់ អាល់គីតាប ទ្រង់ប្រទានឲ្យស្តេច បានទទួលអ្វីៗដែលស្តេចប្រាថ្នាចង់បាន គឺទ្រង់ពុំបានបដិសេធពាក្យសូមអង្វរ របស់ស្តេចឡើយ។ - សម្រាក |
ចូររីករាយក្នុងព្រះយេហូវ៉ាចុះ នោះព្រះអង្គនឹងប្រទានឲ្យអ្នកតាមសំណូមនៃចិត្តអ្នក។
ភ្នែករបស់ទូលបង្គំនឹងមើលចុះមកពួកសត្រូវរបស់ទូលបង្គំ ត្រចៀករបស់ទូលបង្គំនឹងឮអំពីមនុស្សធ្វើអាក្រក់ដែលក្រោកឡើងប្រឆាំងនឹងទូលបង្គំ ត្រូវបានកម្ចាត់កម្ចាយ។
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។