ដោយយល់ដល់ដាវីឌបាវបម្រើរបស់ព្រះអង្គ សូមកុំបំបែរមុខអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គចេញឡើយ។
ទំនុកតម្កើង 18:50 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានសេចក្ដីសង្គ្រោះដ៏ធំដល់ស្ដេចរបស់ព្រះអង្គ ហើយសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ គឺដល់ដាវីឌ និងពូជពង្សរបស់គាត់ជារៀងរហូត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានជ័យជម្នះយ៉ាងធំដល់ស្តេច ដែលព្រះអង្គបានតែងតាំង ក៏សម្ដែងព្រះហឫទ័យសប្បុរស ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំង ព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្សរៀងរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចរបស់ទ្រង់ ក៏សំដែងសេចក្ដីសប្បុរស ដល់អ្នកដែលទ្រង់បានចាក់ ប្រេងតាំងឲ្យ គឺដល់ដាវីឌ នឹងពូជពង្សតរៀងទៅ។ អាល់គីតាប ទ្រង់បានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង ទ្រង់បានសំដែងចិត្តស្មោះត្រង់ ចំពោះស្ដេចដែលទ្រង់បានចាក់ប្រេងតែងតាំង គឺចំពោះស្ដេចទត និងពូជពង្សរៀងរហូតតទៅ។ |
ដោយយល់ដល់ដាវីឌបាវបម្រើរបស់ព្រះអង្គ សូមកុំបំបែរមុខអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គចេញឡើយ។
គឺព្រះអង្គហើយ ដែលប្រទានការសង្គ្រោះដល់បណ្ដាស្ដេច! គឺព្រះអង្គហើយ ដែលដោះដាវីឌបាវបម្រើរបស់ព្រះអង្គ ឲ្យរួចពីដាវដ៏អាក្រក់!
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គធំធេងដល់ផ្ទៃមេឃ ហើយសេចក្ដីពិតត្រង់របស់ព្រះអង្គធំធេងដល់ពពក។
ព្រះអង្គបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើង ក្នុងពូជពង្សរបស់ដាវីឌអ្នកបម្រើរបស់ព្រះអង្គ
អំពីព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ បើគិតតាមសាច់ឈាម ព្រះអង្គប្រសូតមកពីពូជពង្សរបស់ដាវីឌ
រីឯសេចក្ដីសន្យារបស់ព្រះ ត្រូវបានសន្យាដល់អ័ប្រាហាំ និងពូជពង្សម្នាក់របស់លោក។ ព្រះអង្គមិនបានមានបន្ទូលថា៖ “ដល់ពូជពង្សទាំងឡាយ” ហាក់ដូចជាសំដៅលើមនុស្សជាច្រើននោះទេ គឺមានបន្ទូលថា៖“ដល់ពូជពង្សម្នាក់របស់អ្នក” ហាក់ដូចជាសំដៅលើម្នាក់ប៉ុណ្ណោះ ពោលគឺព្រះគ្រីស្ទ។