ព្រះករុណានឹងធ្វើឲ្យពួកគេបានដូចជាឡភ្លើងក្នុងពេលដែលព្រះករុណាលេចមក; ព្រះយេហូវ៉ានឹងលេបពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងស៊ីបំផ្លាញពួកគេ។
ទំនុកតម្កើង 18:38 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំចាក់ទម្លុះពួកគេ ធ្វើឲ្យពួកគេក្រោកឡើងមិនបានឡើយ ពួកគេដួលនៅក្រោមជើងរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំចាក់ទម្លុះគេ មិនឲ្យគេក្រោកឡើងវិញបានឡើយ គេដួលនៅក្រោមជើងទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំកាប់សម្លាប់ពួកគេ មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួច គេនឹងដួលនៅក្រោមជើងទូលបង្គំ អាល់គីតាប ខ្ញុំកាប់សម្លាប់ពួកគេ មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ ពួកគេដួលស្លាប់នៅនឹងជើងរបស់ខ្ញុំ។ |
ព្រះករុណានឹងធ្វើឲ្យពួកគេបានដូចជាឡភ្លើងក្នុងពេលដែលព្រះករុណាលេចមក; ព្រះយេហូវ៉ានឹងលេបពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងស៊ីបំផ្លាញពួកគេ។
នៅទីនោះ អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងដួល; ពួកគេនឹងត្រូវបានផ្ដួលរំលំ ហើយមិនអាចក្រោកឡើងបានឡើយ៕
ព្រះអង្គទ្រង់បង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមយើង ហើយបង្ក្រាបជាតិសាសន៍ទាំងឡាយឲ្យនៅក្រោមជើងរបស់យើង។