ខ្ញុំបានស្រែកហៅព្រះយេហូវ៉ាចេញពីការឈឺចាប់; ព្រះយេហូវ៉ាបានឆ្លើយមកខ្ញុំ ហើយដាក់ខ្ញុំនៅទីធំទូលាយ។
ទំនុកតម្កើង 18:19 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់នាំខ្ញុំចេញមកទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំខ្ញុំចេញទៅឯទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដ្បិតព្រះអង្គរីករាយនឹងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់ ដល់ទូលបង្គំ អាល់គីតាប ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។ |
ខ្ញុំបានស្រែកហៅព្រះយេហូវ៉ាចេញពីការឈឺចាប់; ព្រះយេហូវ៉ាបានឆ្លើយមកខ្ញុំ ហើយដាក់ខ្ញុំនៅទីធំទូលាយ។
ព្រះអង្គពង្រីកដីនៅក្រោមទូលបង្គំ សម្រាប់ជំហានរបស់ទូលបង្គំ ដូច្នេះកជើងរបស់ទូលបង្គំមិនបានញញីញញ័រឡើយ។
ព្រះអង្គមិនដែលប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ គឺព្រះអង្គបានឲ្យជើងទូលបង្គំឈរនៅទីធំទូលាយ។
ជំហានរបស់មនុស្សត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងផ្លូវរបស់គេ។
ព្រះអង្គបានយកខ្ញុំឡើងពីរណ្ដៅនៃសេចក្ដីវិនាស ពីភក់ជ្រាំ ហើយដាក់ជើងរបស់ខ្ញុំនៅលើថ្មដា ក៏ធ្វើឲ្យជំហានរបស់ខ្ញុំស្ថិតស្ថេរ។