ចូរឲ្យទីរហោស្ថាន និងទីក្រុងទាំងឡាយក្នុងនោះ គឺភូមិនានាដែលជនជាតិកេដាររស់នៅ បន្លឺសំឡេងឡើង! ចូរឲ្យអ្នកដែលរស់នៅសិឡាច្រៀងដោយអំណរ ចូរឲ្យពួកគេស្រែកពីកំពូលភ្នំចុះ!
ទំនុកតម្កើង 148:9 - ព្រះគម្ពីរខ្មែរសាកល ភ្នំនានា និងទីទួលទាំងអស់អើយ ដើមឈើមានផ្លែ និងដើមស៊ីដាទាំងអស់អើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នំធំភ្នំតូចទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងភ្នំធំតូចទាំងអស់ ដើមឈើដែលមានផ្លែ នឹងដើមតាត្រៅទាំងប៉ុន្មាន អាល់គីតាប ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់! |
ចូរឲ្យទីរហោស្ថាន និងទីក្រុងទាំងឡាយក្នុងនោះ គឺភូមិនានាដែលជនជាតិកេដាររស់នៅ បន្លឺសំឡេងឡើង! ចូរឲ្យអ្នកដែលរស់នៅសិឡាច្រៀងដោយអំណរ ចូរឲ្យពួកគេស្រែកពីកំពូលភ្នំចុះ!
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។