ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 147:13 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអង្គ​បាន​ពង្រឹង​រនុក​ទ្វារក្រុង​របស់អ្នក ព្រះអង្គ​បាន​ប្រទានពរ​កូន​ៗ​របស់អ្នក​ដែល​នៅ​ជាមួយ​អ្នក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​ពង្រឹង​រនុក​ទ្វារ​ឯង​ឲ្យ​រឹង​មាំ ព្រះ‌អង្គ​ប្រទាន​ពរ​កូន​ចៅដែល​រស់​នៅ​ក្នុង​ឯង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះអង្គ​ការពារ និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដែល​រស់​នៅ​ក្នុង​ទីក្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​រនុក​ទ្វារ​ឯង​បាន​មាំ‌មួន​ឡើង ក៏​បាន​ប្រទាន​ពរ​ដល់​កូន​ចៅ​នៅ​កណ្តាល​ឯង​ដែរ

សូមមើលជំពូក

អាល់គីតាប

ដ្បិត​ទ្រង់​ការពារ និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដែល​រស់​នៅ​ក្នុង​ទីក្រុង។

សូមមើលជំពូក



ទំនុកតម្កើង 147:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​ភ្នំ​នៅជុំវិញ​យេរូសាឡិម​ជាយ៉ាងណា ព្រះយេហូវ៉ា​ក៏​គង់​នៅជុំវិញ​ប្រជារាស្ត្រ​របស់ព្រះអង្គ​យ៉ាងនោះដែរ ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​។


ពួក​កូនប្រុស​របស់យើង​នឹងបាន​ដូចជា​កូនឈើ​ដែល​លូតលាស់​ក្នុង​យុវភាព​របស់វា ពួក​កូនស្រី​របស់យើង​នឹងបាន​ដូចជា​សសរកណ្ដាល​ដែល​ត្រូវបាន​ឆ្លាក់​តាមរបៀប​រាជវាំង​។


សូម​ប្រព្រឹត្តល្អ​ដល់​ស៊ីយ៉ូន​តាម​សេចក្ដីសន្ដោស​របស់ព្រះអង្គ សូម​សាងសង់​កំពែង​យេរូសាឡិម​ផង​។


ដូច្នេះ ចូរ​ដឹង ហើយ​យល់​ថា ចាប់ពី​ចេញ​បង្គាប់​ឲ្យ​សង់​យេរូសាឡិម​ឡើងវិញ រហូតដល់​អ្នកដឹកនាំ​ដែល​ត្រូវបានចាក់ប្រេងអភិសេក គឺ​មាន ‘ប្រាំពីរ​គ្រា’ គុណនឹង​ប្រាំពីរ និង ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​។ ពេលនោះ កន្លែងសាធារណៈ និង​គូទឹក​នឹង​ត្រូវបាន​សង់ឡើងវិញ ទោះបីជា​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ក៏ដោយ​។