មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
ទំនុកតម្កើង 145:16 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គលាព្រះហស្តរបស់ព្រះអង្គ ហើយចម្អែតបំណងនៃរបស់សព្វសារពើដែលមានជីវិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះហឫទ័យទូលាយ ព្រះអង្គប្រទានឲ្យគេ បានឆ្អែតតាមបំណងរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ អាល់គីតាប ទ្រង់មានចិត្តទូលាយ ទ្រង់ប្រទានឲ្យគេ បានឆ្អែតតាមបំណងរបស់គេ។ |
មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
នៅពេលព្រះអង្គប្រទានដល់វា វាក៏ប្រមូលយក នៅពេលព្រះអង្គលាព្រះហស្តរបស់ព្រះអង្គ វាក៏ឆ្អែតដោយរបស់ល្អ។
យើងនឹងឲ្យពរយ៉ាងបរិបូរដល់ស្បៀងអាហាររបស់នាង; យើងនឹងចម្អែតពួកអ្នកខ្វះខាតរបស់នាងដោយនំប៉័ង។