ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 131:3 - ព្រះគម្ពីរខ្មែរសាកល

អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​!​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់‌កល្ប​ជានិច្ច!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច​ចុះ។

សូមមើលជំពូក

អាល់គីតាប

អ៊ីស្រ‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច!

សូមមើលជំពូក



ទំនុកតម្កើង 131:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យើង​វិញ យើង​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ហាលេលូយ៉ា​!​៕


ព្រះយេហូវ៉ា​នឹង​រក្សា​ដំណើរ​ចេញទៅ​របស់អ្នក និង​ដំណើរ​មកវិញ​របស់អ្នក ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​៕


អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នៅនឹង​ព្រះយេហូវ៉ា ហើយ​សេចក្ដីប្រោសលោះ​ដ៏បរិបូរ​ក៏​នៅនឹង​ព្រះអង្គ​ដែរ​!


មានពរ​ហើយ អ្នកដែល​ព្រះ​របស់​យ៉ាកុប​ជា​ជំនួយ​របស់ខ្លួន អ្នកដែល​សេចក្ដីសង្ឃឹម​របស់គេ​នៅក្នុង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្លួន​!


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ជារៀងរហូត ដ្បិត​ព្រះអម្ចាស់​យេហូវ៉ា​ជា​ថ្មដា​ដ៏អស់កល្ប​!