Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 131:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ៙ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់‌កល្ប​ជានិច្ច!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីស្រ‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 131:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​យើង​វិញ យើង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ! ហាលេលូយ៉ា!


ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។


ឱ​អ៊ីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​ប្រោស​លោះ ជា​បរិបូរ​នៅ​នឹង​ព្រះ‌អង្គ។


៙ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មាន​ព្រះ របស់​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន


ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម