ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 128:6 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​អ្នក​បាន​ឃើញ​កូន​របស់​កូន​ៗ​អ្នក​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ! សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។ សូម​ឲ្យ​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ ឯង​នឹង​បាន​ឃើញ​ចៅ​របស់​ឯង​ដែរ សូម​ឲ្យ​មាន​សេចក្ដី​សុខ​គ្រប​លើ សាសន៍​អ៊ីស្រាអែល​ផង។

សូមមើលជំពូក

អាល់គីតាប

អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។ សូម​ឲ្យ​អ៊ីស្រ‌អែល បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

សូមមើលជំពូក



ទំនុកតម្កើង 128:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “យើង​មិនដែល​នឹកស្មានថា​នឹង​បាន​ឃើញ​មុខ​ឯង​ទៀត​ឡើយ ប៉ុន្តែ​មើល៍! ព្រះ​បាន​ឲ្យ​យើង​ឃើញ​ទាំង​កូនចៅ​របស់ឯង​ទៀតផង​!”។


យ៉ូសែប​បាន​ឃើញ​កូនចៅ​របស់​អេប្រាអិម រហូតដល់​បី​តំណ​។ ពួក​កូន​របស់​ម៉ាគារ​ជា​កូន​របស់​ម៉ាណាសេ ក៏​ត្រូវបាន​បង្កើត​ដាក់​នៅលើ​ភ្លៅ​របស់​យ៉ូសែប​ដែរ​។


រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


មកុដ​របស់​ចាស់ៗ គឺជា​ចៅ ហើយ​ភាពរុងរឿង​របស់​កូន​ៗ គឺជា​ឪពុក​របស់ខ្លួន​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។ អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។


បើកសម្ដែង​ព្រះបុត្រា​របស់​ព្រះអង្គ​នៅក្នុង​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ នោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ភ្លាម​ជាមួយ​មនុស្ស​ឡើយ