ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 123:2 - ព្រះគម្ពីរខ្មែរសាកល

មើល៍! ដូចដែល​ភ្នែក​របស់​បាវបម្រើ​រំពឹងមើលទៅ​ដៃ​ចៅហ្វាយ​របស់ខ្លួន ហើយ​ដូចដែល​ភ្នែក​របស់​បាវបម្រើស្រី​រំពឹងមើលទៅ​ដៃ​ចៅហ្វាយស្រី​របស់ខ្លួន​យ៉ាងណា ភ្នែក​របស់យើង​ក៏​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង​យ៉ាងនោះដែរ រហូតដល់​ព្រះអង្គ​មេត្តា​ដល់​យើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ ភ្នែក​របស់​ពួក​ទាសា សម្លឹង​មើល​ដៃ​ចៅ‌ហ្វាយ​ខ្លួន ហើយ​ភ្នែក​របស់​ទាសី​សម្លឹង​មើល​ដៃ ចៅ‌ហ្វាយ​ស្រីរបស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ រហូត​ដល់​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ភ្នែក​ពួក​ទាសា​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ​ខ្លួន ហើយ​ភ្នែក​នៃ​ទាសី​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ ស្រី​របស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ ទំរាំ​តែ​ទ្រង់​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ដល់​យើង​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ទ្រង់​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 123:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរសនោះ​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទៅ​ចុះ ដ្បិត​ថ្ងៃរះ​ហើយ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ខ្ញុំ​នឹង​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែ​ឲ្យពរ​ខ្ញុំ​សិន”។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ទន្ទឹងរង់ចាំ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!


ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​; ទូលបង្គំ​និយាយថា​៖ “តើ​ពេលណា ទើប​ព្រះអង្គ​សម្រាលទុក្ខ​ទូលបង្គំ​?”។


ភ្នែក​របស់ទូលបង្គំ​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ជានិច្ច ដ្បិត​ព្រះអង្គ​នឹង​ដោះ​ជើង​ទូលបង្គំ​ចេញ​ពី​សំណាញ់​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា ដើម្បី​បញ្ជាក់ថា ពួកគេ​ត្រូវតែ​អធិស្ឋាន​ជានិច្ច ហើយ​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ឡើយ​។