ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។
ទំនុកតម្កើង 12:4 - ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “យើងនឹងឈ្នះដោយអណ្ដាតរបស់យើង បបូរមាត់យើងគឺជារបស់យើងហើយ តើនរណាជាចៅហ្វាយលើយើង?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើង ស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើង យើងធ្វើអ្វី ក៏បានជោគជ័យដែរ! យើងនិយាយយ៉ាងណាក៏បានដែរ គ្មាននរណាត្រួតត្រាលើយើងទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង អាល់គីតាប ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើង យើងធ្វើអ្វី ក៏បានជោគជ័យដែរ! យើងនិយាយយ៉ាងណាក៏បានដែរ គ្មាននរណាត្រួតត្រាលើយើងទេ»។ |
ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។
ទូលបង្គំដឹងច្បាស់ថា ព្រះយេហូវ៉ានឹងអនុវត្តរឿងក្ដីរបស់មនុស្សទ័លក្រ ក៏នឹងអនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សខ្វះខាត។
មាត់របស់មនុស្សសុចរិតបញ្ចេញប្រាជ្ញា រីឯអណ្ដាតនៃសេចក្ដីកំហូចនឹងត្រូវបានកាត់ចេញ។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាប្រុងប្រៀបក្នុងពេលដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ដើម្បីក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានធ្វើនេះ នោះមិនអីទេ។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនថ្វាយបង្គំទេ អ្នករាល់គ្នានឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម។ ចុះមានព្រះណាដែលអាចរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់យើងបាន?”។
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។