ទូលបង្គំបានស្រែកហៅព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។
ទំនុកតម្កើង 119:94 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំជារបស់ព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកច្បាប់តម្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ នឹងព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំជារបស់ផងទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់ អាល់គីតាប ខ្ញុំនៅក្រោមឱវាទរបស់ទ្រង់ហើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតខ្ញុំយកចិត្តទុកដាក់ នឹងឱវាទរបស់ទ្រង់។ |
ទូលបង្គំបានស្រែកហៅព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។
សូមឲ្យពាក្យទូលអង្វររបស់ទូលបង្គំចូលទៅនៅចំពោះព្រះអង្គផង! សូមរំដោះទូលបង្គំស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
សូមឲ្យព្រះហស្តរបស់ព្រះអង្គបានជាជំនួយដល់ទូលបង្គំផង ដ្បិតទូលបង្គំបានជ្រើសរើសច្បាប់តម្រារបស់ព្រះអង្គ។
សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
មើល៍! ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះច្បាប់តម្រារបស់ព្រះអង្គ; សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង!
ទូលបង្គំនឹងដើរចុះឡើងនៅទីធំទូលាយ ដ្បិតទូលបង្គំបានស្វែងរកច្បាប់តម្រារបស់ព្រះអង្គ។
សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា! សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕ សេឡា
សូមរក្សាព្រលឹងរបស់ទូលបង្គំផង ដ្បិតទូលបង្គំស្មោះត្រង់។ ព្រះអង្គជាព្រះនៃទូលបង្គំ; សូមព្រះអង្គសង្គ្រោះបាវបម្រើរបស់ព្រះអង្គដែលជឿទុកចិត្តលើព្រះអង្គផង។
ព្រះយេហូវ៉ាដែលបង្កើតអ្នក ដែលសូនអ្នកឡើងតាំងពីផ្ទៃម្ដាយ ជាព្រះអង្គដែលជួយអ្នក គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យ៉ាកុបអ្នកបម្រើរបស់យើងអើយ យេស៊ូរុនដែលយើងបានជ្រើសរើសអើយ កុំខ្លាចឡើយ!
ម្នាក់នឹងពោលថា: ‘ខ្ញុំជារបស់ព្រះយេហូវ៉ា’ ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះរបស់យ៉ាកុប រីឯម្នាក់ទៀតនឹងសរសេរលើដៃរបស់ខ្លួនថា ‘របស់ព្រះយេហូវ៉ា’ ហើយដាក់ឈ្មោះខ្លួនតាមឈ្មោះរបស់អ៊ីស្រាអែល”។