ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:65 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ប្រព្រឹត្ត​ល្អ​ដល់​បាវបម្រើ​របស់ព្រះអង្គ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ ដោយ​ល្អ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ តាម​បន្ទូល​របស់​ទ្រង់​ផង។

សូមមើលជំពូក



ទំនុកតម្កើង 119:65
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ទីសម្រាក​របស់អ្នក​វិញ​ចុះ ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​អ្នក​!


សូម​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ហើយ​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។


ទូលបង្គំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​ទូលបង្គំ​៕


ព្រះអង្គ​អើយ ព្រះអង្គ​បាន​ប្រទាន​ខែល​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ដល់​ទូលបង្គំ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទ្រ​ទូលបង្គំ ហើយ​ភាពរាបសា​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​បាន​ចម្រើនឡើង​។


ព្រះអង្គ​បាន​ផ្លាស់​ការទួញសោក​របស់ទូលបង្គំ​ឲ្យទៅជា​ការរាំសប្បាយ ហើយ​បាន​ដោះ​ក្រណាត់ធ្មៃ​របស់ទូលបង្គំ​ចេញ ក៏​បាន​ក្រវាត់​ទូលបង្គំ​ដោយ​អំណរ​វិញ