ព្រះយេហូវ៉ាអើយ ទូលបង្គំបានរងទុក្ខយ៉ាងខ្លាំង; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ទំនុកតម្កើង 119:40 - ព្រះគម្ពីរខ្មែរសាកល មើល៍! ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះច្បាប់តម្រារបស់ព្រះអង្គ; សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ទូលបង្គំប្រាថ្នាចង់បាន ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន របស់ទ្រង់ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់។ អាល់គីតាប ខ្ញុំប្រាថ្នាចង់ធ្វើតាមឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ទ្រង់! |
ព្រះយេហូវ៉ាអើយ ទូលបង្គំបានរងទុក្ខយ៉ាងខ្លាំង; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
សូមសណ្ដាប់សំឡេងរបស់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមច្បាប់របស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សេចក្ដីមេត្តារបស់ព្រះអង្គធំក្រៃលែង; សូមរក្សាជីវិតទូលបង្គំ ស្របតាមច្បាប់របស់ព្រះអង្គផង។
មើល៍! ទូលបង្គំស្រឡាញ់ច្បាប់តម្រារបស់ព្រះអង្គណាស់ហ្ន៎! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង!
ព្រលឹងរបស់ទូលបង្គំបានអស់ទៅគ្រប់ពេលវេលា ដោយសារតែសេចក្ដីប្រាថ្នាចំពោះច្បាប់របស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំនៅជាប់នឹងធូលីដី; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
សូមបង្វែរភ្នែករបស់ទូលបង្គំចេញ កុំឲ្យមើលការឥតខ្លឹមសារឡើយ សូមរក្សាជីវិតទូលបង្គំតាមមាគ៌ារបស់ព្រះអង្គផង។
សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់ពីព្រះឱស្ឋរបស់ព្រះអង្គ។
ចូរប្រុងស្មារតី ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ។ វិញ្ញាណឆេះឆួលមែន ប៉ុន្តែសាច់ឈាមខ្សោយទេ”។
ភ្លាមនោះ ឪពុករបស់ក្មេងក៏ស្រែកឡើងថា៖ “ខ្ញុំជឿហើយ! សូមជួយភាពឥតជំនឿរបស់ខ្ញុំផង”។
ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។
ព្រោះថាព្រះបិតាលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ជីវិតយ៉ាងណា ព្រះបុត្រាក៏ផ្ដល់ជីវិតដល់អ្នកដែលព្រះបុត្រាចង់ផ្ដល់ឲ្យយ៉ាងនោះដែរ។
ខ្ញុំជាមនុស្សវេទនាណាស់! តើនរណានឹងស្រោចស្រង់ខ្ញុំពីរូបកាយនៃសេចក្ដីស្លាប់នេះបាន?
មានសរសេរទុកមកដូច្នេះដែរថា: “អ័ដាមមនុស្សដំបូងបានជាអ្នកមានជីវិត” រីឯអ័ដាមចុងក្រោយ បានជាវិញ្ញាណផ្ដល់ជីវិត។
អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។
ដ្បិតសាច់ឈាមតែងតែចង់ទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏ចង់ទាស់នឹងសាច់ឈាមដែរ ពីព្រោះទាំងពីរនេះប្រឆាំងគ្នាទៅវិញទៅមក ធ្វើឲ្យអ្នករាល់គ្នាមិនអាចធ្វើអ្វីៗដែលអ្នករាល់គ្នាចង់ធ្វើ។
បានប្រោសយើងឲ្យរស់ជាមួយព្រះគ្រីស្ទ ទោះបីនៅពេលយើងជាមនុស្សស្លាប់ក្នុងការបំពានក៏ដោយ ដូច្នេះអ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណហើយ!
អ្នកដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមឲ្យអ្នករីកចម្រើនក្នុងការទាំងអស់ ហើយមានសុខភាពល្អ ដូចដែលព្រលឹងរបស់អ្នកបានរីកចម្រើនដែរ។