សូមប្រព្រឹត្តយ៉ាងសប្បុរសដល់បាវបម្រើរបស់ព្រះអង្គផង ដើម្បីឲ្យទូលបង្គំមានជីវិតរស់ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ទំនុកតម្កើង 119:175 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រលឹងរបស់ទូលបង្គំមានជីវិតរស់ និងសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យច្បាប់របស់ព្រះអង្គជួយទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រលឹងទូលបង្គំរស់នៅ ហើយសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យវិន័យរបស់ព្រះអង្គ ជួយទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យទូលបង្គំរស់រានមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ! សូមឲ្យព្រះបន្ទូលរបស់ព្រះអង្គ ជួយលើកទឹកចិត្តទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមអនុញ្ញាតឲ្យព្រលឹងទូលបង្គំរស់នៅ នោះនឹង បានសរសើរដល់ទ្រង់ ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផង អាល់គីតាប សូមឲ្យខ្ញុំរស់រានមានជីវិត ដើម្បីសរសើរតម្កើងទ្រង់! សូមឲ្យបន្ទូលរបស់ទ្រង់ ជួយលើកទឹកចិត្តខ្ញុំ។ |
សូមប្រព្រឹត្តយ៉ាងសប្បុរសដល់បាវបម្រើរបស់ព្រះអង្គផង ដើម្បីឲ្យទូលបង្គំមានជីវិតរស់ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថាច្បាប់របស់ព្រះអង្គសុចរិត ក៏ដឹងថាព្រះអង្គបានធ្វើទុក្ខទូលបង្គំដោយសេចក្ដីស្មោះត្រង់!
“តើចំណេញអ្វីក្នុងការបង្ហូរឈាមទូលបង្គំ នៅពេលទូលបង្គំចុះទៅក្នុងរណ្ដៅមរណៈ? តើធូលីនឹងអរព្រះគុណព្រះអង្គឬ? តើវានឹងប្រកាសសេចក្ដីពិតត្រង់របស់ព្រះអង្គឬ?
មានតែមនុស្សរស់ គឺមនុស្សរស់ប៉ុណ្ណោះ ដែលអរព្រះគុណព្រះអង្គ ដូចទូលបង្គំនៅថ្ងៃនេះ; អ្នកដែលជាឪពុកនឹងឲ្យកូនស្គាល់សេចក្ដីពិតត្រង់របស់ព្រះអង្គ។
ចូរផ្ទៀងត្រចៀក ហើយមករកយើងចុះ ចូរស្ដាប់ នោះព្រលឹងរបស់អ្នករាល់គ្នានឹងមានជីវិតរស់។ យើងនឹងតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏ពិតត្រង់ចំពោះដាវីឌ។
យើងក៏ដឹងដែរថា ព្រះទ្រង់ធ្វើឲ្យអ្វីៗទាំងអស់ធ្វើការរួមគ្នាដើម្បីជាការល្អដល់អ្នកដែលស្រឡាញ់ព្រះ គឺអ្នកដែលត្រូវបានត្រាស់ហៅ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។
ដ្បិតទុក្ខវេទនាដ៏ស្រាលៗតែមួយភ្លែតរបស់យើងនេះ កំពុងនាំមកដល់យើងនូវសិរីរុងរឿងដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ។